ទីតាំង

Trapaing Andong Village, Sangkat Trapean...

ទូរស័ព្ទ

+855 086 408 244 / 092 31 95 52

អុីម៊ែល

info@ansschool.com

សាលា អលណេសិន មានបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា នឹងថ្នាក់មធ្យមសិក្សា ហើយសញ្ញាបត្រមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ដូច្នេះបន្ទាប់ពីសិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលាយើងខ្ញុំអាចដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យផ្សេងៗ ទៀតបានជាផ្លូវការ ហើយជាពិសេសអាចចូលបំរើការងារក្នុងវិស័យសាធារណៈ និងវិស័យឯកជនបានភ្លាមៗ។

ការសិក្សា

មត្តេយ្យសិក្សា

សាលាអលណេសិន មានទីធ្លាធំទូលាយ មានខ្យល់អាកាសបរិសុទ្ធ និងបន្ទប់រៀនមានផាសុកភាពល្អ។ សាលា យើងខ្ញុំជឿថា "កូនក្មេងទាំងអស់" នឹងទទួលបានការអប់រំ ។សាលាអលណេសិន មានទទួលសិស្សថ្នាក់មត្តេយ្យពេញម៉ោងនិងពាក់កណ្តាលថ្ងៃសម្រាប់ក្មេង អាយុចាប់ពី ៣ ទៅ ៥ ឆ្នាំ។សិស្សថ្នាក់មត្តេយ្យទទួលបានការសិក្សាជា ភាសាខ្មែរ ភាសាអង់គ្លេស គណិតវិទ្យា ការសិក្សាសង្គម សិល្បះ តន្ត្រី សិល្បៈទស្សនីយភាពនិងសំដែង វិទ្យាសាស្រ្ត និងការអប់រំកាយសម្បទា។ សាលាអលណេសិន  ក៏បានបំពេញបន្ថែមនូវថ្នាក់សិក្សាដល់សិស្សដូចជា សិស្សអាចចូលរួមថ្នាក់កីឡា ថ្នាក់ហែលទឹក ថ្នាក់ចំរៀងអង់គ្លេស សិល្បៈ ទស្សនីយភាពនិងមានថ្នាក់ជាច្រើនទៀត។
         កម្មវិធីបណ្តុះបណ្តាលរបស់យើងត្រូវបានបង្កើតឡើងដើម្បី បង្រៀនក្មេងៗទាំងអស់អោយមានការច្នៃប្រឌិតនៃសកម្មភាពបញ្ញាស្មារតីនិងការច្នៃប្រឌិតដើម្បីបង្កើតការស្រមើលស្រមៃរបស់កុមារក៏ដូចជាជំនាញសង្គមនិងការគិតគូររបស់ពួកគេ។

ការសិក្សា

Find Us On Facebook

ចំនួនអ្នកចូលមើល

  • ថ្ងៃនេះ 116
  • ម្សិលមិញ 84
  • ខែនេះ 516
  • ឆ្នាំនេះ 14297
  • ចំនួនសរុប 14297

វីដេអូ (មើលទាំងអស់)