ដំណើរទស្សនៈកិច្ចសិក្សា
ទស្សនៈកិច្ចសិក្សា
ការចុះអរិការកិច្ចផ្នែកកីឡា របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ
សាលា អល ណេសិន មានគោលបំណងក្លាយជាសាលារៀននិងជាអ្នកផ្តល់សេវាអប់រំឈានមុខគេនៅក្នុងតំបន់។ដើម្បីផ្តល់នូវការអប់រំទំនើបមួយដែល ត្រូវបានយកគំរូតាមស្តង់ដារអប់រំឯកជនឯករាជ្យ ដោយផ្តោតលើការសិក្សាអប់រំការថែទាំ ជម្រើសកម្មវិធីសិក្សាសកម្មភាពកីឡាសិល្បៈនិងការអភិវឌ្ឍន៍នៅក្នុងបរិបទជាអន្តរជាតិ ដែលមានលក្ខណៈល្អប្រសើរសមស្របទៅនឹងការរៀនសូត្រនៅសតវត្សរ៍ទី 21 និងការបង្កើតថ្មី។
សាលា អលណេសិន ក៏ផ្តល់ជូននូវថ្នាក់បឋមសិក្សា(ចាប់ពីថ្នាក់ទី១ ដល់ទី៦)ស្របតាមកម្មវិធីសិក្សាសាលារដ្ឋផងដែរ ដែលមានទំហំថ្នាក់ខក្ខណៈស្តង់ដារនិងការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូម្នាក់ៗ។ ថ្នាក់ទាំងអស់ត្រូវបានបង្រៀនដូចជា៖ ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត សិក្សាសង្គម ភាសាអង់គ្លេស សាលាក៏បានបន្ថែមកម្មវិធីសិក្សា និងម៉ោងសិក្សាបន្ថែមទៀតដែរ រួមមាន៖ ភាសាកូរ៉េ កុំព្យូទ័រ ថ្នាក់ពិសោធន៍ ថ្នាក់សិក្សាស្រាវជ្រាវ ថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង សិល្បៈគំនូរ តន្ត្រី ចម្រៀង កីឡា ដូចជាមេរៀនហែលទឹកជាដើម សាលាបានប្រើប្រាស់កម្មវិធីសិក្សាតាមបទដ្ឋានរបស់កម្ពុជាដែលត្រូវបានអនុម័តដោយក្រសួងអប់រំយុវជននិងកីឡា។
សាលា អល ណេសិន មានគ្រូបង្រៀនមានបទពិសោធន៍ច្រើនឆ្នាំ មានគរុកោសល្យមានវិជ្ជាជីវៈ មានក្រមសីលធម៌ និងប្រកបដោយការយកចិត្តទុកដាក់ក្នុងការបង្រៀន ដែលមានមនសិការខ្ពស់ក្នុងការបង្រៀន និងយកចិត្តទុកដាក់ចំពោះការសិក្សារបស់សិស្ស។
សាលាក៏បានយកចិត្តទុកដាក់លើបុគ្គលិករបស់ខ្លួនតាមរយៈការផ្តល់នូវការបណ្តុះបណ្តាលនិងការអភិវឌ្ឍន៏ខាងក្នុងតាមរយៈសិក្ខាសាលា ការបង្វឹក ការបណ្តុះបណ្តាលនិងការសិក្សាបន្ថែម។ គ្រូបង្រៀនរបស់យើងគឺ ផ្តោតអារម្មណ៍ស្នូលរបស់យើងរួមជាមួយសិស្សរបស់យើងដូចដែលយើងជឿជាក់ថាសាលារៀនដ៏អស្ចារ្យមានគ្រូបង្រៀនដ៏អស្ចារ្យក្នុងការអភិវឌ្ឍការសិក្សាសិស្សពូកែ។