ទីតាំង

Trapaing Andong Village, Sangkat Trapean...

ទូរស័ព្ទ

+855 086 408 244 / 092 31 95 52

អុីម៊ែល

info@ansschool.com

សាលា អលណេសិន មានបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា នឹងថ្នាក់មធ្យមសិក្សា ហើយសញ្ញាបត្រមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ដូច្នេះបន្ទាប់ពីសិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលាយើងខ្ញុំអាចដាក់ពាក្យសុំចូលរៀននៅសាកលវិទ្យាល័យផ្សេងៗ ទៀតបានជាផ្លូវការ ហើយជាពិសេសអាចចូលបំរើការងារក្នុងវិស័យសាធារណៈ និងវិស័យឯកជនបានភ្លាមៗ។

វិន័យ​របស់​សាលា

វិន័យរបស់សិស្ស

For Student
1.    សិស្សដែលរៀននៅថ្នាក់មត្តេយ្យសិក្សាបឋមភូមិ និងទុតិយភូមិត្រូវនៅលិវជាដាច់ខាត។
2.    សិស្សមានអនាម័យស្អាតជានិច្ចទាំងសំលៀកបំពាក់កាត់សក់ខ្លីក្រចកត្រូវកាត់ឪ្យខ្លី។
ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានសាលា(អាវដាក់ក្នុងខោ)សម្រាបសិស្សប្រុស។
ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានសាលា(អាវដាក់ក្នុងសំពត់)សម្រាបសិស្សស្រី។
3.    ម៉ោងសិក្សាត្រូវបានកំណត់៖
ពេលព្រឹកម៉ោង ៧:៣០ ដល់ម៉ោង ១១:២០
ពេលរសៀលម៉ោង ១:០០ ដល់ម៉ោង ៥:០០
4.    សិស្សត្រូវគោរពពេលសិក្សា និងមកសិក្សារៀនសូត្រឪ្យបានទៀងទាត់ជាប្រចាំ។
5.    សិស្សទាំងអស់ត្រូវដាក់កង់ម៉ូតូឪ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមការណែនាំរបស់សាលា។
6.    ហាមគូសវាសសរសេរលើជញ្ជាំង លើតុកៅអី និងគ្រៀងសង្ហារឹមផ្សេង។
7.    សិស្សទាំងអស់ត្រូវមានក្រមសិលធម៌ល្អប្រកាន់អត្តចរិកស្លូតបូតអាកប្បកិរិយាសុភាពរៀបសាចេះស្រឡាញ់រាប់អានគ្នា ចេះជួយអាសារមិត្តភ័ក្រ្តមានសុជីវធម៌ល្អចេះគោរពចាស់ព្រឹទ្ធាចារ្យគោរពលោកគ្រូ អ្នកគ្រូនិងចូលរួមអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា ឪ្យបានទៀងទាត់។
8.    សិស្សត្រូវចូលរួមសកម្មភាពសាលា និងសង្គមជាតិ។
9.    សិស្សទាំងអស់ត្រូវជៀសវាងការបង្កទំនាស់ជាដាច់ខាត។
10.    សិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រនិងធ្វើកិច្ចការដែលលោកគ្រូ្ងអ្នកគ្រូដាក់ឪ្យធ្វើ។
11.    មិនត្រូវជេរប្រមាថក្នុងបរិវេណសាលារៀន។
12.    មិនត្រូវអង្គុយលើបង្អួចឫលើបង្កាន់ដៃជណ្តើរ និងទាត់ជញ្ជាំង
13.    កុំស្រែកឡូឡានាំឪ្យរំខានការសិក្សាអ្នកដ៏ទៃ។
14.    បើមិនគោរពច្បាប់ត្រូវទទួលការវិនិច្ឆ័យពីក្រុមព្រឹក្សាវិន័យសំរេច។

វិន័យ​របស់​សាលា

Find Us On Facebook

ចំនួនអ្នកចូលមើល

  • ថ្ងៃនេះ 124
  • ម្សិលមិញ 249
  • ខែនេះ 2460
  • ឆ្នាំនេះ 21493
  • ចំនួនសរុប 21493

វីដេអូ (មើលទាំងអស់)