ដំណើរទស្សនៈកិច្ចសិក្សា
ទស្សនៈកិច្ចសិក្សា
ការចុះអរិការកិច្ចផ្នែកកីឡា របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ
For Student
1. សិស្សដែលរៀននៅថ្នាក់មត្តេយ្យសិក្សាបឋមភូមិ និងទុតិយភូមិត្រូវនៅលិវជាដាច់ខាត។
2. សិស្សមានអនាម័យស្អាតជានិច្ចទាំងសំលៀកបំពាក់កាត់សក់ខ្លីក្រចកត្រូវកាត់ឪ្យខ្លី។
ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានសាលា(អាវដាក់ក្នុងខោ)សម្រាបសិស្សប្រុស។
ត្រូវស្លៀកសំលៀកបំពាក់ឯកសណ្ឋានសាលា(អាវដាក់ក្នុងសំពត់)សម្រាបសិស្សស្រី។
3. ម៉ោងសិក្សាត្រូវបានកំណត់៖
ពេលព្រឹកម៉ោង ៧:៣០ ដល់ម៉ោង ១១:២០
ពេលរសៀលម៉ោង ១:០០ ដល់ម៉ោង ៥:០០
4. សិស្សត្រូវគោរពពេលសិក្សា និងមកសិក្សារៀនសូត្រឪ្យបានទៀងទាត់ជាប្រចាំ។
5. សិស្សទាំងអស់ត្រូវដាក់កង់ម៉ូតូឪ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមការណែនាំរបស់សាលា។
6. ហាមគូសវាសសរសេរលើជញ្ជាំង លើតុកៅអី និងគ្រៀងសង្ហារឹមផ្សេង។
7. សិស្សទាំងអស់ត្រូវមានក្រមសិលធម៌ល្អប្រកាន់អត្តចរិកស្លូតបូតអាកប្បកិរិយាសុភាពរៀបសាចេះស្រឡាញ់រាប់អានគ្នា ចេះជួយអាសារមិត្តភ័ក្រ្តមានសុជីវធម៌ល្អចេះគោរពចាស់ព្រឹទ្ធាចារ្យគោរពលោកគ្រូ អ្នកគ្រូនិងចូលរួមអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា ឪ្យបានទៀងទាត់។
8. សិស្សត្រូវចូលរួមសកម្មភាពសាលា និងសង្គមជាតិ។
9. សិស្សទាំងអស់ត្រូវជៀសវាងការបង្កទំនាស់ជាដាច់ខាត។
10. សិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រនិងធ្វើកិច្ចការដែលលោកគ្រូ្ងអ្នកគ្រូដាក់ឪ្យធ្វើ។
11. មិនត្រូវជេរប្រមាថក្នុងបរិវេណសាលារៀន។
12. មិនត្រូវអង្គុយលើបង្អួចឫលើបង្កាន់ដៃជណ្តើរ និងទាត់ជញ្ជាំង
13. កុំស្រែកឡូឡានាំឪ្យរំខានការសិក្សាអ្នកដ៏ទៃ។
14. បើមិនគោរពច្បាប់ត្រូវទទួលការវិនិច្ឆ័យពីក្រុមព្រឹក្សាវិន័យសំរេច។