Find Us

Trapaing Krasaing Village, Sangkat Trape...

Call Us

+855 086 408 244 / 092 31 95 52

Email Us

info@ansschool.com

សាលា អលណេសិន មានបង្រៀន ៣ កម្រិតសិក្សា៖ ថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា ថ្នាក់មធ្យមសិក្សា ។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ! រៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង៧:៣០ព្រឹក-ម៉ោង៤:០០រសៀល សូមអរគុណ ។

Academic

Kindergarten (មត្តេយ្យសិក្សា)

សូមស្វាគមន៍ដល់ប្អូនៗ សិស្សានុសិស្សមត្តេយ្យជាទីស្រឡាញ់ទាំងអស់!
     សាលា អលណេសិន យើងខ្ញុំមានទទួលសិស្សថ្នាក់មត្តេយ្យសិក្សាពេញម៉ោង និងពាក់កណ្តាលថ្ងៃ ចាប់ពីអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ។ សាលាមានទីធ្លាធំទូលាយបរិស្ថានស្អាត និងបន្ទប់ធំទូលាយល្អស្អាត គ្រូបង្រៀនមានវិញ្ញាបនបត្រគរុកោសល្យក្នុងការបង្រៀន មានក្តីស្រឡាញ់ចំពោះកុមារ និងមានទំនូលខុសត្រូវខ្ពស់។ កម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយសាលាយើងខ្ញុំក៏មានបញ្ចូលថ្នាក់ភាសាអង់គ្លេស វីដេអូអប់រំជាភាសាខ្មែរ និងអង់គ្លេស មានថ្នាក់សិល្បៈបែបច្នៃប្រឌិតសម្រាប់កុមារសិក្សា។
     សាលាយើងខ្ញុំ និងខិតខំបង្រៀនកូនៗរបស់លោកអ្នកឲ្យមានចំណេះដឹង និងសមត្ថភាពដើម្បីសម្រេចនូវក្តីស្រមៃរបស់ពួកគេ នាពេលអនាគត។

Elementary (បឋមសិក្សា)


    សាលា អលណេសិន មានគោលបំណងផ្តល់ផ្នែកសេវាអប់រំឈានមុខគេ ដែលផ្តោតលើការសិក្សាអប់រំ ការថែទាំ និងការអភិវឌ្ឍន៍ជាអន្តរជាតិ ។
    សាលាមានបង្រៀនថ្នាក់បឋមសិក្សា ដែលមានកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។ សាលាបានបន្ថែមកម្មវិធីសិក្សាមួយចំនួនសម្រាប់សិស្ស រួមមាន៖ ភាសាកូរ៉េ ភាសាអង់គលេស កុំព្យូទ័រ ថ្នាក់ពិសោធន៍ សិល្បៈ តន្រ្តី ចម្រៀង គំនូរ កីឡា តៃក្វាន់ដូនិងថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ព្រមទាំងមានទីធ្លាធំទូលាយ។ គ្រូបង្រៀនមានបទពិសោធន៍ច្រើនឆ្នាំ មានគរុកោសល្យក្នុងការបង្រៀន មានក្រមសីលធម៌ខ្ពស់ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។

Middle & High School (មធ្យមសិក្សា)


    សាលា អលណេសិន មានបង្រៀនថ្នាក់មធ្យមសិក្សាដែលកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាភ្នំពេញ ជាពិសេសសាលាក៏បានបន្ថែមមុខវិជ្ជាមួយចំនួនដូចជា៖ ភាសាកូរ៉េ អង់គ្លេស កុំព្យុទ័រ និងមុខវិជ្ជាផ្សេងៗទៀត ដើម្បីឲ្យសិស្សកាន់តែទទួលបាននូវចំណេះដឹងសមត្ថភាព និងមានភាពប្រកួតប្រជែងជាមួយសាលាមួយចំនួនផងដែរជាពិសេសសាលាក្នុងស្រុក និងជួយសិស្សឲ្យមានឱកាសបានចេញទៅបន្តការសិក្សានៅក្រៅប្រទេសបើពួកគេបានបំពេញគ្រប់លក្ខខ័ណ្ឌរបស់សាលា ។
     នៅសាលាយើងខ្ញុំមានគ្រូល្អៗ មានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្រៀន និងមានគរុកោសល្យច្បាស់លាស់។ លោកគ្រូអ្នកគ្រូទាំងអស់មានការយកចិត្តទុកដាក់ក្នុងការបង្រៀន មានទេពកោសល្យក្នុងការពន្យល់ឲ្យសិស្សឆាប់ចេះ និងមានសមត្ថភាពអាចប្រឡងជាប់ទាំងអនុវិទ្យាល័យ និងវិទ្យាល័យ។ ម្យ៉ាងវិញទៀត សាលាយើងខ្ញុំក៏មានទីធ្លាល្អស្អាត មានបន្ទប់ពិសោធន៍ បន្ទប់បណ្ណាល័យធំទូលាយ បន្ទប់សិក្សាស្អាត និងមានផាសុខភាពក្នុងការសិក្សា។ សាលាយើងខ្ញុំជម្រុញឲ្យសិស្សចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងការសិក្សា ការបង្កើតគំនិតថ្មីៗជម្រុញឲ្យសិស្សចូលរួមក្នុងឱកាសបញ្ចេញ  សមត្ថភាពដែលខ្លួនមាន និងធ្វើឱ្យសិស្សមានទំនាក់ទំនងល្អ រវាងសិស្សនិងសិស្ស រវាងគ្រូនិងសិស្ស ដែលផ្តល់នូវទំនុកចិត្តជូនដល់អាណាព្យាបាលគ្រប់រូប ។