សាលា អលណេសិន បានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។ សាលាមានគោលបំណង លើកកម្ពស់គុណភាពក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជាឲ្យឈានទៅរកកម្រិតស្តង់ដាមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ ពិសេសផ្ដល់ដល់សិស្សគ្រប់ជំនាន់ឱ្យទទួលបានគុណភាពនិងប្រសិទ្ធភាពក្នុងការសិក្សា ។
សាលាយើងខ្ញុំមានការយកចិត្តទុកដាក់និងអនុវត្តតាមសេចក្តីណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ហើយសាលាក៏បានខិតខំពង្រឹងទាំងវិន័យនឹងគុណភាពក្នុងការសិក្សាឱ្យកាន់តែមានភាពល្បីល្បាញនាពេលអនាគត ។
តាមរយៈការខិតខំប្រឹងប្រែងរៀបចំដឹកនាំសាលាប្រកបដោយមនសិកា និងសុក្រឹត្យភាព សាលាបានទទួលនូវភាពជោគជ័យ គឺទទូលបាននូវលិខិតសរសើរគឺជាសាលាដែលល្អខាងផ្នែកបរិស្ថាន និងគ្រប់គ្រង់រដ្ឋបាលពីក្រសួងអប់រំយុវជន និងកីឡារាជធានីភ្នំពេញក្នុងឆ្នាំ ២០១៧ និង ២០១៨ ។